ឯកឧត្តម គួច ចំរើន ចុះ​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​តាមផ្លូវ​ក្រុង​ទាំង​៣៤​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ អញ្ជើញ​ចុះ​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​តាមផ្លូវ​ក្រុង​ទាំង​៣៤​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ​។ ក្នុងឱកាស​ឱកាស​នោះ ក៏មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ផងដែរ​។​

​ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​លទ្ធផល​ការស្ថាបនា​ផ្លូវ​ក្រុង ទាំង​៣៤​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ​នេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានធ្វើការ​ចែករំលែក​បទពិសោធន៍ ក្នុងការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុងព្រះសីហនុ​ឡើងវិញ​ក្នុង​ខេត្ត​ព្រះសីហនុ​ជូន ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប​។​

​សូមជម្រាបថា តាម​ការគ្រោងទុក ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា នឹង​អញ្ជើញ​ត្រួតពិនិត្យ​លទ្ធផល​នៃ​ការស្ថាបនា​ផ្លូវ ក្រុង​ចំនួន ៣៤​ខ្សែ ទៅ​ខេត្ត​ព្រះសីហនុ រយៈពេល​០២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close