Armenia និង Azerbaijan បានច្រានចោលសំណើរឈប់បាញ់ ពីបណ្តាប្រទេស និងអង្គការសហប្រជាជាតិ
នៅថ្ងៃ ទី៤ ខែតុលា សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋាភិបាល Armeniaបានប្រកាសថា នឹងប្រើគ្រប់មធ្យោបាយ អាវុធទំនើបៗ ដើម្បីការពារពលរដ្ឋ Armenia ដែលរស់នៅតំបន់ ស្វ័យភាព Nagorno-Karabakh រួចផុតពីការវាយប្រហារ ពីប្រទេស Azerbaijan ។ នៅពេលនេះប្រទេសទាំងពីរ Armenia និង Azerbaijan បានច្រានចោលសំណើរឈប់បាញ់ ពីបណ្តាប្រទេស និងអង្គការសហប្រជាជាតិដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ។
ប្រទេសទាំងពីរនៅតែបន្តបាញ់ប្រហារគ្នា ជាទ្រង់ទ្រាយធំមិនធ្លាប់មាន ក្នុងរយៈពេលរាប់សិបឆ្នាំងនៃសង្គ្រាម។ ពេលនេះ សង្គ្រាមមArmenia និង Azerbaijan កំពុងតែអូសរុស្ស៊ី និងតួកគីចូលរួមទៀតផង។ នៅពេលនេះដែរ ប្រធានាធិបតី Azerbaijan លោក Ilham Aliyev បានបញ្ជាក់ជាថ្មីថា អាមេនី និងកងទ័ពរបស់ខ្លួន ចាំបាច់ត្រូវតែដកចេញតំបន់ Nagorno-Karabakh នោះទើបអាចបញ្ចប់សង្គ្រាម និងជម្លោះនានាបាន ស្របពេលអាមេនីនៅតែបង្ហាញពីគោលជំហរតឹងរ៉ឹង ដោយមិនព្រមចុះញមឡើយ។
ប្រធានាធិបតី Azerbaijan មិនបាននិយាយថាតើសង្គ្រាម ឬជម្លោះជាមួយនឹងអាមេនី នឹងត្រូវបានបញ្ចប់នៅក្នុងពេលឆាប់ៗនេះឬយ៉ាងណានោះទេ ខណៈសហគមន៍អន្តរជាតិ កំពុងអំពាវនាវឱ្យភាគីទាំង២ ត្រឡប់មករកតុចរចាឡើងវិញ។ លោក Aliyev បានបន្ថែមដូច្នេះថា៖«ខ្ញុំគិតថារដ្ឋាភិបាលអាមេនី វាយតម្លៃខ្ពស់ពេកហើយថាអន្តរជាតិនឹង គាំទ្រពួកគេ និងបានប្រព្រឹត្តកំហុសឆ្គង ដោយបង្ករឿងជាមួយពួកយើង វាយប្រហារមកលើពួកយើង តែឥលូវពួកគេកំពុងឈឺចាប់ដោយសារការបរាជ័យដ៏ធ្ងន់ធ្ងរ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។