រាងគំរូ Galaxy S9 អេក្រង់ពេញគ្មានគែម កាមេរ៉ាភ្លោះមុខ-ក្រោយឡូយមែនទែន!
បន្ទាប់ពី Galaxy S8, S8 Plus និង Note 8 បានចេញលក់លើទីផ្សារបន្តបន្ទាប់គ្នា កាលពីពេលប៉ុន្មានខែថ្មីៗនេះ Samsung គ្រោងបញ្ចេញស្មាតហ្វូនអេក្រង់ពេញគ្មានគែម កាមេរ៉ាភ្លោះមុខ-ក្រោយមួយម៉ូឌែលទៀតគឺ Galaxy S9 ដែលរំពឹងថា អាចនឹងប្រកាសចេញលក់នៅឆ្នាំ ២០១៨។
រូបរាងគំរូនេះត្រូវបានផលិតឡើងដោយលោក Mushin M.Belaal Auckburully និងក្រុមអ្នកឌឺហ្សាញមួយក្រុមទៀតឈ្មោះ DBS Designing បានបញ្ចេញវីដេអូយ៉ាងខ្លី បង្ហាញពី Galaxy S9 ព្រមទាំងព័ត៌មានខ្លះៗពីលក្ខណៈសម្បត្តិរបស់វាផងដែរ ដូចខាងក្រោម៖
- បំពាក់អេក្រង់ប្រភេទ Infinity Dispaly
- បច្ចេកវិទ្យាស្កេនខ្ចៅដៃក្រោមអេក្រង់
- កម្រិតបង្ហាញរូបភាព QHD(2560×1440 ភិចសែល)
- កាមេរ៉ាភ្លោះមុខទំហំ ១៣ មេហ្គាភិចសែល
- កាមេរ៉ាភ្លោះក្រោយទំហំ ១៨ មេហ្គាភិចសែល
- RAM 6GB
- ទំហំផ្ទុកក្នុងម៉ាស៊ីន 128GB
- ថាមពលថ្ម ៣ ៦០០ មីលីអំពែ
- ប្រើរន្ធដោតប្រភេទ USB Type-C។
រំឮកដែរថា បច្ចុប្បន្នក្រុមហ៊ុន SAMSUNG Electronics និងដៃគូផលិតបន្ទះឈីប Qualcomm បានចាប់ផ្ដើមធ្វើការជាមួយបន្ទះឈីបជំនាន់ថ្មី Snapdragon 845 សម្រាប់ Galaxy S9 ហើយក្រោយសង្វាក់អភិវឌ្ឍខាងលើត្រូវបានបញ្ចប់ ទាំងក្រុមហ៊ុន SAMSUNG និងក្រុមហ៊ុនតៃវ៉ាន់ TSMC នឹងបង្វែរចូលចង្វាក់ផលិតកម្ម ផលិតឈីបនោះយកតែម្ដង៕
ប្រភព ៖ សារព័ត៌មាន Sabay
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។