បញ្ជូន​ជនជាតិ​ចិន ៩​នាក់ ទៅតុលាការ ពាក់ព័ន្ធ​រឿង​គ្រឿងញៀន​១២​គីឡូ អាវុធ​៣​ដើម

​ខេត្ត​ព្រះសីហនុ​៖ នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បង្ក្រាប​នៅក្នុង​ភោជនីយដ្ឋាន យីហោ ស៊ីន​ខាយ​សៀ​មិន បង្កប់​ខារ៉ាអូខេ និង​បម្រើសេវា​ផ្លូវភេទ កាលពី​យប់ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ កន្លងទៅ បាន​ឃាត់ខ្លួន​មេក្លោង និង​គូកន​ជនជាតិ​ចិន​ចំនួន ៩​នាក់ រឹបអូស​គ្រឿងញៀន​ជាង​១២​គីឡូក្រាម និង​អាវុធខ្លី​៣​ដើម និង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​ផ្សេងទៀត​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន ដែល​ឃាត់ខ្លួន​ក្នុង​ភោជនីយដ្ឋាន​ខាងលើ​នោះដែរ ជំនាញ​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​ក្រសួងមហាផ្ទៃ ដើម្បី​បណ្ដេញ​ចេញពី​កម្ពុជា ។​

​សូមបញ្ជាក់ថា កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ ក្រោម​ការបញ្ជា​របស់​អភិបាលខេត្ត និង​មានការ​សម្របសម្រួល​ពី​តំណាង​អយ្យការ បាន​បើក​ប្រតិបត្តិ​ការចុះ​ឆែកឆេរ នៅ​ទីតាំង​ភោជនីយដ្ឋាន​មួយកន្លែង​ឈ្មោះ​យីហោ «​ស៊ីន​ខាយ​សៀន​មិន​» ជា​កម្មសិទ្ធិ​របស់​ឈ្មោះ BAO FANGZE ជនជាតិ​ចិន ស្ថិត​ក្រុម​១៦ ភូមិ​០៤ សង្កាត់​០៤ ក្រុង​ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close