អត់​ប្រយ័ត្ន​! ជិះ​ម៉ូតូ​បុក​ដើមឈើ ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់

​ខេត្តបាត់ដំបង​៖ យ៉ាងហោចណាស់​មនុស្ស​ចំនួន ៣​នាក់ ក្នុងនោះ​ស្លាប់​ម្នាក់ ដោយសារ​គ្មាន​ការប្រុងប្រយ័ត្ន បាន​ជិះ​ម៉ូតូ​ទៅបុក​ដើមឈើ​ដោយ​ខ្លួនឯង​។ ករណីនេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោងជាង​៤​រសៀល ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០ ក្នុងភូមិ​ពេជ្រ​ចិន្ដា ឃុំ​ពេជ្រ​ចិន្តា ព្រំប្រទល់​ស្រុក​ភ្នំព្រឹក និង​ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​បញ្ជាក់ថា ដោយសារ​អ្នកបើកបរ បើក​ក្នុងស្ថានភាព​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន លុះ​បើក​មកដល់​ផ្លូវ​កោង ក៏​ជ្រុល​ទៅបុក​ដើមឈើ​ដោយ​ខ្លួនឯង បណ្តាល​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ និង​២​នាក់​ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​ចុះ​វាស់វែង និង​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close