ឯកឧត្តម ជា សុផារ៉ា ចុះពិនិត្យការស្ថាបនាផ្លូវ៣៤ខ្សែ នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នាព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ និងជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង ៣៤ខ្សែ នៅខេត្តព្រះសីហនុ។
ការងារស្ថាបនាផ្លូវទាំង៣៤ខ្សែខាងលើនេះ ទទួលបានលទ្ធផល ដូចខាងក្រោម៖
១. ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០%
២. ការងារដាក់លូតាមផ្លូវសម្រេចបាន ១០០%
៣. ការងាររៀបចំប្រព័ន្ធលូរណបសម្រេចបាន ៣០, ៥%
៤. ការងាររៀបខឿនក្រានីតសម្រេចបាន ៨៥, ៨៣ %
៥. ការងាររៀបចំកម្រាលក្រានីតសម្រេចបាន ៤៩, ៦៧ %
៦. ការងារដំឡើងបង្គោលភ្លើងតាមដងផ្លូវសម្រេចបាន ៨០,២៨ %
៧. ការងារបំពាក់អំពូលភ្លើងតាមដងផ្លូវសម្រេចបាន ៦៧,៧៥%
៨ ការងារបំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ១៥%
៨. ការងារដំឡើងភ្លើងស្អប់ចរាចរណ៍សម្រេចបាន ៤៥ %
១០. ការងារដាំដើមឈើនិងផ្កាក្រដាសសម្រេចបាន ៥០,១០%
សូមបញ្ជាក់ថា ការស្ថាបនាផ្លូវខាងលើ គឺជាការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាសម័យប្រជុំពេញអង្គតណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៩ និងបានចាប់ដំណើរការបេីកការដ្ឋានសាងសងចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។