រដ្ឋបាល​ខណ្ឌចំការមន ចុះ​ប្រមូល​សំរាម​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​

​ភ្នំពេញ​៖ ដោយបាន​ការយកចិត្ត​ដាក់​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អំពី​បញ្ហា​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ក្នុងកំឡុងពេល​នេះ​បុគ្គលិក​ក្រុមហ៊ុន ស៊ិន ទ្រី ពុំ​បានមក​ប្រមូល​សំរាម ជា​ហេតុតែ​ធ្វើអោយមាន​សំរាម​កកស្ទះ​ជាច្រើន​នៅក្នុង​មូលដ្ឋាន​ខណ្ឌចំការមន ដូចនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ឡាន​មក​ប្រមូល​សំរាម​ចំនួន ០៤​គ្រឿង មក​រដ្ឋបាល​ខណ្ឌចំការមន សម្រាប់​ប្រមូល​សំរាម​នៅក្នុង​មូលដ្ឋាន​ខណ្ឌចំការមន​។

​គិត​មក​ត្រឹម​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២០ ក្រុមការងារ​រដ្ឋបាល​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក ប៊ុន សុភ័ក្ត្រ អភិបាលរង​ខណ្ឌចំការមន តំណាង​លោក ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន ចុះ​ប្រមូល​សំរាម ដែលមាន​ការកក់ស្ទះ​នៅក្នុង​មូលដ្ឋាន​ខណ្ឌចំការមន​.

​ដោយឡែក​រដ្ឋបាល​សង្កា​ត់​ទាំង​០៥ ក៏បាន​បញ្ចេញរ​ម៉ក​ប្រមូល​សំរាម ដែលជា​អំណោយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ប្រមូល​សំរាម នៅក្នុង​មូលដ្ឋាន សង្កាត់​របស់ខ្លួន​ផងដែរ ដើម្បី​សម្អាត​អោយអស់​នៅក្នុង​មូល​ដ្ធា​ន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close