បេក្ខភាព ចូបៃឌិន មិនចងតស៊ូមតិជាមួយលោកត្រាំ ពេលមិនទាន់ជាសះស្បើយពីជំងឺកូវីដ-១៩
បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោក ចូបៃឌិន បានបញ្ជាក់ថា លោកនិងលោកត្រាម មិនត្រូវ តស៊ូមតិឡើយបើលោកត្រាំ មិនទាន់ជាសះស្បើយពីកូវីដ១៩។
ការលើកឡើងរបស់ លោកបៃឌិន ក្រោយពេល លោកត្រាំ បានបញ្ចាក់ថា ប្រសិនបើមិនមានអ្វីប្រែប្រួលនោះ នៅថ្ងៃទី១៥ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែមានបំណងចូលរួមក្នុងវេទិកាតស៊ូមតិលើកទី២ ជាមួយបេក្ខជនប្រធានាធិបតីមកពីគណបក្ស ប្រជាធិបតេយ្យ លោក ចូ បៃដិន ក្នុងទីក្រុង Miami រដ្ឋផ្ល័ររីដា។
ជាមួយគ្នានេះដែរ ក្រោយពេលប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ វិលត្រឡប់មកកាន់សេតវិមានវិញមិនដល់ពីរម៉ោងផង បណ្តាអ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យ បានថ្កោលទោសយ៉ាងខ្លាំង ដោយសារតែលោកត្រាំបានទម្លាក់គ្រោះថ្នាក់ពីការឆ្លងកូវីដ១៩ ដោយលោកត្រាំ លើកឡើងថា«ពលរដ្ឋអាមេរិកមិនត្រូវបារម្ភខ្លាំងពេកពីកូវីដ១៩នោះឡើយ»។
បេក្ខភាពប្រធានាធិបតីតំណាងឲ្យគណបក្សប្រជាធិបតេយ្យលោក ចូបៃឌិនបានលើកឡើងថា«ខ្ញុំសង្ឃឹមថា ប្រធានាធិបតីដែលបានឆ្លងកាត់ អ្វីដែលខ្លួនបានឆ្លងកាត់ គួតតែផ្តល់ មេរៀនត្រឹមត្រូវដល់ពលរដ្ឋអាមេរិក»។
លោកត្រាំ បានពាក់ម៉ាស់ពេលចេញពីមន្ទីរពេទ្យ ប៉ុន្តែលោកបែជាដោះម៉ាស់វិញពេលថតរូបនៅសេតវិមាន ខណៈមានមនុស្សជាច្រើននៅក្បែរនោះ។ តាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC)បានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ គួតែកាត់ផ្តាច់ដោយខ្លួនឯង យ៉ាងតិច១០ថ្ងៃ ចាប់ពីថ្ងៃរកឃើញវិជ្ជមានកូវីដ១៩។ ការពាក់ម៉ាស់ជាវិធានការល្អបំផុតសម្រាប់ទប់ស្កាត់ការឆ្លងទៅកាន់អ្នកដទៃ ។
បេក្ខភាពប្រធានាធិបតីចូបៃឌិន បានលើកឡើងថា «លោកត្រាំ មិនពាក់ម៉ាស់ គឺមានគោលបំណងអ្វី? ដើម្បីព្រះជាម្ចាស់ សូមលោកស្រឡាញ់ជាតិប្រជាពលរដ្ឋផង»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។