ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ ដកហូត​កាំភ្លើង​២​ដើម នៅ​ក្រុងព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ កម្លាំង​នគ​បាល​ក្រុងព្រះសីហនុ កាលពី​យប់ ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៦​នាក់ និង​ដកហូត​កាំភ្លើងខ្លី​មួយ​ដើម នៅក្នុង​រថយន្ត ខណៈដែល​គណៈបញ្ជាការ​ឯកភាព​ក្រុងព្រះសីហនុ ចុះ​ឆែកឆេរ អាវុធជាតិផ្ទុះ​តាមផ្លូវ​សាធារណៈ ត្រង់ចំណុច​ម្តុំ​ផ្សារ​ពាណិជ្ជកម្ម ក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

​លោក គង់ សោភា អភិបាលរងក្រុង​ព្រះសីហនុ បានអោយដឹងថា ក្នុង​ប្រតិបត្តិ​ការឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត និង​ម៉ូតូ​ជាច្រើន​គ្រឿង ក្នុងនោះ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក អាល់​ផាត់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BE-0032 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ជិះ​គ្នា​៦​នាក់ (​ស្រី​៣​នាក់​) និង​ដកហូត​បាន កាំភ្លើងខ្លី​មួយ​ដើម ម៉ាក G-Lock 19 Gen5 មាន បង់​កាំភ្លើង​ចំនួន​២ និង​ក្នុង​មួយ​បង់​ដាក់ បាន​គ្រាប់ ចំនួន​១៥​ពេញ សរុប ២​បង់​មាន​ចំនួន​៣០​គ្រាប់ និង​គ្រឿងញៀន​១​កញ្ចប់​តូច​ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៦​នាក់ (​ស្រី​៣​នាក់​) និង​វត្ថុតាង ត្រូវបាន​អធិកា​ដ្ឋា​ន​ក្រុង​ធ្វើការ​សាក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close