មិនទាន់​បាត់​ក្តៅ iPhone X ផង ធ្លាយ​ព័ត៌មាន​ថ្មី​ពី iPhone ២០១៨

​ថ្វីបើ iPhone X នៅ​មិនទាន់​បើក​ឲ្យ​កុម្ម៉ង់​ទិញ ប៉ុន្តែ​យោងតាម​របាយការណ៍​ពី​ប្រទេស​កូរ៉េខាងត្បូង ក្រុមហ៊ុន Apple បាន​ត្រៀមខ្លួន​បណ្តើរៗ​ហើយ​លើ​គម្រោង​ដ៏​ធំ​សម្រាប់ iPhone ឆ្នាំ ២០១៨​។ សារព័ត៌មាន The Investor បាន​ចុះផ្សាយ ក្រុមហ៊ុន​អាមេរិក​នេះ​កំពុង​តេស្ត​លើ​អេក្រង់ OLED ពីរ​ប្រភេទ ដែល​មួយ​មាន​ទំហំ​អេក្រង់ ៦.៤៦ អ៊ី​ញ ដែល​គេ​ជឿថា​សម្រាប់ iPhone ម៉ូ​ដែល​ក្រោយ​មួយទៀត​។​

​មានការ​សន្និដ្ឋានថា Apple នឹងមាន​ការផ្លាស់ប្តូរ​ដ៏​ធំ​ពី​អេក្រង់ LCD ទំហំ ៤.៧ អ៊ី​ញ និង ៥.៥ អ៊ី​ញ ទៅជា​ប្រភេទ​អេក្រង់ OLED ទំហំ​ក្បែរ ៦ អ៊ី​ញ​នៅ​ឆ្នាំក្រោយ សម្រប​ការវិវត្ត​នៃ​ស្មា​ត​ហ្វូ​ន​គូប្រជែង Galaxy S8/S8+ និង Note 8+ ដែលមាន​អេក្រង់​ឡើងដល់ ៥.៨/៦.២ និង ៦.៣ អ៊ី​ញ​ទៅហើយនោះ​។​

​រំ​ឮ​កថា iPhone ជំនាន់​ពិសេស iPhone X ត្រូវបាន​បំពាក់​នូវ​អេក្រង់ Super Retina AMOLED ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន SAMSUNG ហើយ​មាន​ទំហំ ៥.៨ អ៊ី​ញ និង​ហាក់បី​ជា​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាង​ពេញទំហឹង​ពី​ពី​អ្នកគាំទ្រ​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close