បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ឃាត់​ជនសង្ស័យ ១៥​នាក់ នៅ​ខេត្តកំពង់ចាម​

​ខេត្តកំពង់ចាម ៖ កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​វាលស្រែ ស្ថិតក្នុង ភូមិ​ប្រ​សាំ ឃុំ​ទំនប់ ស្រុក​បាធាយ ខេត្តកំពង់ចាម កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​នគរបាល​ស្រុក​ជើងព្រៃ ស្រុក​បាធាយ ស្រុក​កំពង់សៀម ក្រុង​កំពង់ចាម បាន​បើក​កិច្ចប្រតិបត្តិការ​ចុះបង្ក្រាប​ករណី​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ប្រើ​វិធាន​ញុះញង់ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១៥​នាក់​។​

​ជនសង្ស័យ​ទាំងនោះ រួមមាន​៖ ១.​ឈ្មោះ សៀង ស៊ូ​, ២.​ឈ្មោះ ជី​ម ជឿ​ង​, ៣.​ឈ្មោះ សែន សុខ​នី​, ៤.​ឈ្មោះ អាន អូន​, ៥.​ឈ្មោះ ធួន អ៊ីង​, ៦.​ឈ្មោះ ថូ​យ ថែ​, ៧.​ឈ្មោះ កាំ​ង ស្រស់​, ៨.​ឈ្មោះ ញិ​ល វ៉ាន់​ណ​យ​, ៩.​ឈ្មោះ ស៊ីវ ចាន់ណា​, ១០.​ឈ្មោះ នាត សុខ​ឡេង​, ១១.​ឈ្មោះ ជិន សុខ​ជាតិ​, ១២.​ឈ្មោះ បូ រ​ត្ន័​, ១៣.​ឈ្មោះ រ៉ា​ន់ សុធី​, ១៤.​ឈ្មោះ ដួង សំ​អេ​ន និង​១៥.​ឈ្មោះ ធុ​យ ថន​។ ចំណែក​វត្ថុតាង​ដកហូត​បាន​៖ ម្សៅ​ក្រាម​ពណ៍​ស​ចំនួន ៦​កញ្ចប់ (​ធំ​០២​កញ្ចប់​) ទូរស័ព្ទ​ចំនួន ១២​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close