វ៉ាក់សាំង​កូ​វីដ​១៩ នឹង​ផលិត​រួចរាល់ នៅ​ចុងឆ្នាំ​២០២០​នេះ​

​ស្វី​ស​៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក WHO លោក ថេ​ត្រូ​ស អា​ដាណ​ម ហ្គេ​ប្រេ​យេ​សឹ​ស បញ្ជាក់ថា វ៉ាក់សាំង COVID-19 អាច​នឹង​រួចរាល់​នៅ​ចុងឆ្នាំ​២០២០ នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០ ។​

​ថ្លែង​នៅក្នុង​សន្ទរកថា​បិទ នៃ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ប្រតិបត្តិ​អង្គការ​សុខភាព​ពិភពលោក ដែល​ពិនិត្យមើល​លើ​ការឆ្លើយតប​ជាស​កល ចំពោះ​ជំងឺ COVID-19 នៅ​ថ្ងៃ​អង្គារ​នេះ លោក ថេ​ត្រូ​ស បាន​អំពាវនាវ​ដល់​មេដឹកនាំ​ទាំងអស់​ឲ្យ​មាន​សាមគ្គីភាព និង​ប្តេជ្ញាចិត្ត​ផ្នែក​នយោបាយ ដើម្បី​ធានា​ឲ្យ​បាន​ថា ការចែក​វ៉ាក់សាំង នឹង​ប្រព្រឹត្តិ​ទៅដោយ​យុត្តិធម៌ និង​ស្មើភាព​គ្នា ។​

​គិត​មកទល់ពេលនេះ មាន​វ៉ាក់សាំង​ពិសោធន៍​ចំនួន​០៩ ដែល​កំពុងស្ថិត​ក្នុង​ក​ម្ម​វិធី COVAX ដែល​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក WHO ខណៈ​កម្មវិធី​នេះ​មាន​គោលដៅ​ចែកចាយ​វ៉ាក់សាំង COVID-19 ចំនួន​០២​ពាន់​លាន​ដូ​ស​នៅ​ចុងឆ្នាំ​២០២១ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close