៩ខែ ឆ្នាំនេះ! ក្រសួងសាធារណការ ចាប់រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ជាង ៤០ម៉ឺនគ្រឿង
ភ្នំពេញ៖ រយៈពេល ៩ខែ ឆ្នាំ២០២០នេះ ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ឃាត់រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ រហូតដល់ជាង ៤០ម៉ឺនគ្រឿង។ បើយោងតាមរបាយការណ៍ ពីគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
តាមរបាយការណ៍នៃការអនុវត្តការងារក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០ បានបង្ហាញថា ក្រុមការងារ បានធ្វើការត្រួតពិនិត្យរថយន្តសរុបចំនួន ១ ៥៤២ ៤៤៤ គ្រឿង ក្នុងនោះ រកឃើញរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ៤១៥ ៩១៧ គ្រឿង ស្មើនឹង ២៦.៩៦%។
ក្នុងចំណោមរថយន្តដែលរកឃើញដឹកលើសទម្ងន់កម្រិតកំណត់នោះ រួមមាន៖
– រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួន ៤១៣ ៣៥៣គ្រឿង ប្រហែល ២៦.៨០%
– រថយន្តផ្ទុកលើសទម្ងន់ពី ៥% – ១០% ចំនួន ៦២គ្រឿង
– រថយន្តផ្ទុកលើសទម្ងន់ពី ១០% – ២០% ចំនួន ១ ៦៥៣គ្រឿង ប្រហែល ០.១១%
– រថយន្តផ្ទុកលើសទម្ងន់លើសពី ២០% ចំនួន ៨៤៩គ្រឿង ប្រហែល ០.០៦%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។