រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត ហើយ​ក៏មាន​អ្នកជា​សះស្បើយ​ម្នាក់​ដែរ

ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នា​ក់លើ​បុរស​ជនជាតិខ្មែរ​អាយុ​២៩​ឆ្នាំ ទើប​ធ្វើដំណើរ​ត្រឡប់​ប្រទេស​កូរ៉េខាងត្បូង និង​ករណី​ព្យាបាល​ជាសះស្បើយ អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់​។​

​ក្រសួង បាន​បញ្ជាក់ថា បុរស​ជនជាតិខ្មែ​រដែ​ល​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ មាន​អាសយដ្ឋាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​ពី ប្រទេស​កូរ៉េខាងត្បូង​តាម​ជើងហោះហើរ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើ តេស្ត​វត្ថុ​សំណាក​របស់គាត់ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជ​ជ​ធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេ​ទ្ទ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២០​នេះ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​បាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប​២៨២​នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន ២៧៧​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួន​០៥​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close