ការជ្រើសរើស​បេក្ខភាព​ប្រធាន WTO នៅសល់តែ​ពីររូប​ប៉ុណ្ណោះ​ទៅ​វគ្គ​ចុងក្រោយ​

​ការជ្រើសរើស​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក WTO ឈានដល់​ដំណាក់កាល​ចុងក្រោយ ហើយ ដោយ​ពេលនេះ​នៅសល់​បេក្ខភាព​តែ​ពីររូប​ប៉ុណ្ណោះ​គឺជា​ស្ត្រី​ទាំង​ពីររូប​។ លើកទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នឹងមាន​ស្ត្រី​ជា​ប្រធាន​។​

​អ្នកនាំពាក្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បានប្រកាសថា អង្គការ​នេះ​នឹងមាន​ស្ត្រី​ជា​ប្រធាន​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​នៅពេលនេះ​សល់​តែ​បេក្ខភាព​ពីររូប​ប៉ុណ្ណោះ​ដែល​នឹងត្រូវ​ប្រកួតប្រជែង​គ្នា​កាន់តំណែង​ដ៏​សំខាន់​នេះ គឺជា​ស្ត្រី​ទាំង​ពីររូប​។​
​បេក្ខភាព​សម្រាប់​តំណែង​ប្រធាន​(WTO) គឺ​លោកស្រី​Ngozi Okonjo-Iweala មកពី​ប្រទេស​នី​ហ្សេ​រី​យ៉ា និង​លោកស្រី​Yoo Myung-hee មកពី​កូរ៉េខាងត្បូង​។ ចំណែក​បេក្ខភាព​មកពី​តំបន់​អាមេរិក អឺរ៉ុប បាន​ធ្លាក់​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ជុំ​ទី​ពីរ​។​

​អ្នកនាំពាក្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បាន​ឲ្យ​ដឹងថា អង្គការ​នេះ​ប្រាកដ​ជាមាន​ស្ត្រី​ដឹកនាំ​ជា​លើកដំបូង ក្រោយ​បេក្ខភាព​មកពី​ប្រទេស​កូរ៉េខាងត្បូង និង នី​ហ្សេ​រី​យ៉ា បាន​យកឈ្នះ​ឈានចូល​ការបោះឆ្នោត​សម្រេច​ជា​លើកចុងក្រោយ ។​
​ក្នុងការ​បោះឆ្នោត​ជុំ​ទី​ពីរ បេក្ខភាព ល្បីៗ​ជាច្រើនរូប​មកពី​តំបន់​អឺរ៉ុប​និង​អាមេរិក ក្នុងនោះ​មាន​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​អង់គ្លេស លោក Liam Fox និង​បេក្ខភាព​មកពី​អារ៉ាប៊ីសាអ៊ូឌីត ក៏ត្រូវ​បរាជ័យ ។​ ​ការបោះឆ្នោត​ជ្រើសរើស​អគ្គនាយក​WTO​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី ១៤​ខែឧសភា ដោយ​ការជ្រើសរើស​មាន​៣​ដំណាក់កាល ក្រោយពេល​អគ្គនាយក WTO លោក Roberto Azevedo លាលែង​ចេញពី​តំណែង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close