គិតត្រឹមព្រឹកនេះ! ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ស្ថិតក្នុងការប្រុងប្រយ័ត្ន
ខេត្តពោធិ៍សាត់៖ ក្រសួងធនធានទឹក និងឧត្តនិយម បានបញ្ជាក់ថា គិតត្រឹមវេលាម៉ោង៧:៣០នាទីព្រឹក ថៃ្ងទី០៩ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ដូចខាងក្រោម៖
១.កម្ពស់ទឹកសឹ្ទងពោធិ៍សាត់ ៖
-សឹ្ទងពោធិ៍សាត់ កម្ពស់ទឹក ៥.៤៥ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៥.០០ម៉ែត្រ នៅក្រុងពោធិ៍សាត់
-សឹ្ទងក្រវាញ កម្ពស់ទឹក ៥.៧៧ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ នៅស្រុកភ្នំក្រវាញ
-សឹ្ទងវាលវែង កម្ពស់ទឹក ៤.៦០ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ១០.០០ម៉ែត្រ នៅស្រុកវាលវែង។
២.ស្ថានភាពទឹកសឹ្ទងពោធិ៍សាត់ ៖
-សឹ្ទងពោធិ៍សាត់ក្រុង ទឹកមានសន្ទុះឡើងបន្ត
-សឹ្ទងក្រវាញ កម្ពស់កើនឡើង (សឹ្ទងអារ៉ៃស្រក
បន្តិច និងសឹ្ទងវាលវែងបានស្រក)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។