រដ្ឋបាលខេត្ត​បាត់ដំបង នឹង​បើកទ្វារ​ទឹក​បង្ហូ​ចូលក្នុង​ស្ទឹង​សង្កែ ធ្វើឱ្យ​កម្ពស់​ទឹក​ក្នុង​ស្ទឹងមានការ​កើនឡើង, សូមបងប្អូន​ប្រុងប្រយ័ត្ន​

​ខេត្តបាត់ដំបង​៖ នៅមុននេះ​បន្តិច រដ្ឋបាលខេត្ត​បាត់ដំបង បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅក្នុង​ខេត្តបាត់ដំបង ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្តោយ​ដងស្ទឹង​សង្កែ និង​សូមឱ្យ​មានការ​ប្រុងប្រយ័ត្ន ដោយសារ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​នៅ​ប៉ែក​ខាងលើ ធ្វើឱ្យ​អាង​ស្តុក​ទឹក​ពេញ ដែល​ត្រូវ​បើកទ្វារ​ទឹក​បង្ហូ​ចូលក្នុង​ស្ទឹង​សង្កែ ដែល​ធ្វើឱ្យ​កម្ពស់​ទឹក​ក្នុង​ស្ទឹង​មានការ​កើនឡើង អាច​នៅ​យប់​នេះ ឬ​ព្រឹកស្អែក​។

អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close