ក្រុមហ៊ុនអាកាសចរណ៍មួយ របស់អង់គ្លេស ខាតបង់ប្រាក់ជាង ១ពាន់លានដុល្លារ ដោយសារវិបត្តិ COVID-19
អង់គ្លេស៖ ក្រុមហ៊ុនអាកាសចរណ៍ EasyJet បានព្រមានអំពីការខាតបង់ប្រាក់ចំនួន៨៤៥លានផោន ឬស្មើនឹងប្រមាណ១.០៩ពាន់លានដុល្លារនៅក្នុងឆ្នាំហិរញ្ញវត្ថុចុងក្រោយរបស់ខ្លួន ដោយសារតែវិបត្តិ COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនាពេលថ្មីៗ។
ប្រភពបានឱ្យដឹងថា នៅក្នុងរយៈពេល១២ខែ ដែលគិតរហូតដល់ចុងខែកញ្ញាកន្លងទៅនេះក្រុមហ៊ុនអាកាសចរណ៍ EasyJet រំពឹងថា នឹងរាយការណ៍តួរលេខប្រាក់ខាតបង់ មុនពេលបង់ពន្ធនៅចម្លោះពី៨១៥លានផោន ដល់៨៤៥លានផោន។
ពាក់ព័ន្ធនឹងវីរុសរាតត្បាតជាសកលនេះដែរ ក្រុមហ៊ុនអាកាសចរណ៍របស់អង់គ្លេសមួយនេះ ក៏នឹងបន្តពិនិត្យហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញ ខណៈដែលការធ្វើដំណើរនៅតែត្រូវបានកាត់បន្ថយ ខណៈ EasyJet បានផ្តល់សញ្ញាដល់រដ្ឋាភិបាលថា ខ្លួនអាចនឹងត្រូវការការគាំទ្រហិរញ្ញវត្ថុបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។