រដ្ឋបាលខេត្តកំពង់ស្ពឺ អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដណឹងមួយ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ក្រោយមានការប្រកាសពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម។
រដ្ឋបាលខេត្ត បានបញ្ជាក់ថា យោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុ និងយោងតាមស្ថានភាពធាតុអាកាសគឺ នៅបន្តធ្លាក់ភ្លៀង គ្របដណ្ដប់ទូទាំងប្រទេស។ ដោយឡែកខេត្តកំពង់ស្ពឺក៏បន្តទទួលរងនូវឥទ្ធិពលវិសម្ពាធទាបនេះផងដែរ។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោមនៃទំនប់ចាន់ថ្នាល ផ្នែកខាងលើ និងខាងក្រោមនៃទ្វារទឹករលាំងជ្រៃ និងតាមបណ្ដោយដងស្ទឹងព្រែកត្នោតទាំងអស់ សូមមានការប្រុងប្រយ័ត្ន និងត្រៀមបង្ការឱ្យបានខ្ពស់ ដោយជំនន់ទឹកភ្លៀងនឹងអាចកើតមានឡើងនៅតាមតំបន់ដូចជម្រាបជូនខាងលើយថាហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។