៩​ខែ ឆ្នាំនេះ​! កម្ពុជា នាំចេញ​កៅស៊ូ​ជិត ១៨​ម៉ឺន​តោន

​ភ្នំពេញ​៖ បើតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា កម្ពុជា បាន​នាំចេញ​កៅស៊ូ សម្រេចបាន​ចំនួន ១៧៩ ៦២១​តោន ក្នុង​រយៈពេល ខែ ឆ្នាំ​២០២០​នេះ ចំនួន​នេះ បាន​កើនឡើង ៣,៧៨​ភាគរយ ជា​ចំនួន​កើន​តិចតួច​ប​ណ្ណោះ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​និង​ឆ្នាំ​២០១៩​។ រីឯ​តម្លៃ​ជ័រកៅស៊ូ​វិញ ជា​មធ្យម​នៅលើ​ទីផ្សារ​អន្តរជាតិ​លក់បាន​ចំនួន ១ ២៨៨​ដុល្លារ ក្នុង​១​តោន ធ្លាក់ចុះ​ជា​មធ្យម ៥១​ដុល្លារ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​និង​ឆ្នាំមុន​។​

​គិត​ក្នុង​ខែកញ្ញា​ឆ្នាំ​២០២០​នេះដែរ តម្លៃ​ជ័រកៅស៊ូ​លក់​ចេញ​ជា​មធ្យម​កើន ២៦​ដុល្លារ​ក្នុង ១​តោន បើ​ប្រៀបធៀប​តម្លៃ​កាលពី​ខែសីហា ប៉ុន្តែ​តម្លៃ​នេះ ទាប​ជាង ៦៤ ដុល្លារ ក្នុង​១​តោន បើ​ប្រៀបធៀប​នឹង​ខែកញ្ញា​ឆ្នាំ​២០១៩​។ ប្រទេស​ចិន មាន​តម្រូវការ​កៅស៊ូ​ច្រើនជាងគេ​បំផុត​នៅលើ​សកលលោក ដែលមាន​រហូតដល់ ៤១​ភាគរយ នៃ​បរិមាណ​ផលិតផល​កៅស៊ូ​សរុប​លើ​ពិភពលោក​។​

​គិត​មកដល់​បច្ចុប្បន្ន​នេះ ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​សរុប​មាន​ចំនួន ៤០៣ ១៩៥ ហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រ​ចំនួន ២៩០ ៦០៩ ហិកតា ដែល​ស្មើនឹង ៧២ ភាគរយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close