សមត្ថកិច្ចខេត្តព្រះសីហនុ បន្តឆែកឆេរអាវុធជាតិផ្ទុះ ដកហូតអាវុធ និងឃាត់ខ្លួនជនជាតិចិនមួយចំនួន
ខេត្តព្រះសីហនុ៖ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងថា យុទ្ធនាការត្រួតពិនិត្យរកអាវុធ ជាតិផ្ទុះ រក្សាសន្តិសុខ សុវត្ថិភាព នៅក្នុងក្រុង នៅតែបន្តធ្វើ ជាប្រចាំ កាលពីយប់ថ្ងៃ១២ ខែតុលា ឆ្នាំ២០២០ ដោយមានការចុះដឹកនាំកម្លាំងដោយផ្ទាល់ពីលោកគង់ សោភា អភិបាលរងក្រុងព្រះសីហនុនិងលោកតី វិសាល អធិការនគរបាលក្រុងព្រះសីហនុ។
ក្នុងយុទ្ធនាការឆែកឆេរអាវុធជាតិផ្ទុះនេះ សមត្ថកិច្ចបានរកឃើញ និងដកហូតបាន ដូចជា កូនកាំបិត ដំបងឆក់ ស្នាប់ដៃ ពីក្នុងយានយន្តមួយចំនួនផងដែរ ក្នុងនោះមានជនជាតិចិនមួយចំនួន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បីសួរនាំតាមនិតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។