អាជ្ញាធរខេត្ត​កំពង់ស្ពឺ បើកទ្វារ​ទឹក​នៅ​ទំនប់​ពាម​ល្វា​-​អូរ​តោ ខណៈ​ទឹក​ឡើង​ខ្លាំង​ហួស​កម្រិត

​ខេត្តកំពង់ស្ពឺ​៖ អាជ្ញាធរខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ បាន​បើកទ្វារ​ទឹក​នៅ​ទំនប់​ពាម​ល្វា​-​អូរ​តោ ក្រោយ​ទឹកបាន​ហក់​ឡើង​ខ្លាំង ហួស​ពី​កម្រិត​រក្សាទុក ដើម្បី​បញ្ជៀ​ស​ការលិចលង់​។

​នេះ​បើតាម​អាជ្ញាធរ​មូលដ្ឋាន​ខេត្តកំពង់ស្ពឺ បញ្ជាក់ថា ការ​ទ្វារ​ទឹក​នេះ គឺ​បើក​ចំនួន​២​ទ្វារ ដែល​ក្នុង​មួយ​ទ្វារ មាន​កម្ពស់​១​ម៉ែត្រ​កន្លះ ដោយសារតែ​ទឹក​ក្នុង​ទំ​បន់ ហួស​ពី​កម្រិត​រក្សាទុក ហើយ​ទំនប់​នេះ ជា​ប្រភេទ​ដី វា​ងាយស្រួល​ការហូរ​ច្រុះ និង​អាច​បាក់​ទំនប់​។

​អាជ្ញាធរ ថា ប្រើ​សិន​ទឹក​នៅតែ​បន្ដ​ឡើង នឹង​អាច​បើក​ខ្លាំង​ជាង​នេះ​បន្ថែមទៀត ដើម្បី​បញ្ជៀ​ស​ការលិចលង់​។ ម្យ៉ាងទៀត​មិនអាច​ទុក​រហូត លើស​កម្រិត​ខ្លាំង ទើប​បើក​នោះទេ វា​អាច​បង្ក​ការខូចខាត ដល់​ទំនប់ទឹក និង​ដំណាំ​របស់​ប្រជាពលរដ្ឋ​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ មាន​បណ្តា​ស្រុក ក្នុង​ខេត្ត​ចំនួន​១០ របស់​ប្រទេស​កម្ពុជា ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ឬ​មាន​កម្ពស់​ទឹក ឈានដល់​ការប្រកាស អាសន្ន ក្នុងនោះ​រួមមាន​៖ ខេត្ត​ប៉ៃលិន​, ព្រះវិហារ​, កំពង់ឆ្នាំង ,​ស្ទឹងត្រែង​, បន្ទាយមានជ័យ​, បាត់ដំបង​, សៀមរាប​, ពោធិ៍សាត់​, កំពង់ធំ និង​ខេត្តកំពង់ស្ពឺ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close