អាជ្ញាធរខេត្តបន្ទាយមានជ័យ សូមពលរដ្ឋប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដោយសារទឹកកំពុងហូរធ្លាក់មកពីព្រំដែនកម្ពុជា-ថៃ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះស្ថានភាពទឹកបាននឹងកំពុងហូរធ្លាក់មកពីព្រំដែនកម្ពុជា-ថៃ (មានការបើកទំនប់អាងអូខៃដន ក្រុងប៉ោយប៉ែត) និងទឹកធ្លាក់មកពីខេត្តបាត់ដំបង តាមស្ទឹងបវិល មង្គលបូរី ធ្វើឲ្យស្ថានភាពទឹក មានការកើនឡើងគួរឲ្យមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់ នៅភូមិសាស្ត្រមួយផ្នែក នៃក្រុងសិរីសោភ័ណ និងឃុំមួយចំនួន ក្នុងស្រុកមង្គលបូរី ដែលនៅជាប់តាមដងស្ទឹងមង្គលបូរី និងកន្លែងផ្សេងៗទៀតផ្នែកខាងក្រោម។
ជាមួយគ្នា អាជ្ញាធរខេត្ត សូមធ្វើការអំពាវនាវជាថ្មីបន្ថែមទៀត ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ សូមមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជាសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។