ទឹកស្ទឹង​សង្កែ​ខេត្តបាត់ដំបង ហក់​ឡើងដល់​កម្ពស់ ១៤.០០​ម៉ែត្រ​វិញ​ហើយ​

​ខេត្តបាត់ដំបង​៖ រដ្ឋបាលខេត្ត​បាត់ដំបង បាន​ជូនដំណឹង​ជាថ្មី​ម្តងទៀត ដោយ​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង ១០​ព្រឹក ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ ទឹកស្ទឹង​សង្កែ​ខេត្តបាត់ដំបង បាន​ហក់​ឡើងមក​កម្ពស់ ១៤.០០​ម៉ែត្រ​វិញ​ហើយ ដោយ​ពី​ល្ងាចម្សិលមិញ ត្រឹម​១៣.៨៥​ម៉ែត្រ​។​

​រដ្ឋបាលខេត្ត​បាត់ដំបង បញ្ជាក់ទៀតថា ដោយមាន​ភ្លៀង​ច្រើន នៅ​ផ្នែក​ខាងលើ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​អោយបាន​ខ្ពស់បំផុត ជាពិសេស​បងប្អូន​ជា​ជនពិការ កុមារ​តូចៗ និង​ជន​ចាស់ជរា និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close