រកឃើញ​ស្ករត្នោត​គីមី និង​ទំនិញ​ជាង ២០០​គីឡូក្រាម ក្នុង​ផ្សារ​ក្រុង​ព្រៃវែង

​ខេត្តព្រៃវែង​៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តព្រៃវែង សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ និង​ទំនិញ នៅក្នុង​ផ្សារ​ក្រុង​ព្រៃវែង ស្ថិតនៅ​ឃុំ​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង​។​

​ក្នុង​សកម្មភាព​នោះ មន្ត្រី​ជំនាញ ក៏បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាពមិន​អនុលោម​របស់​ទំនិញ​នៅលើ​សម្បក​វេច​ខ្ចប់​ដែល​បាន​កំពុង​ដាក់តាំង​លក់ និង​បានធ្វើ​តេស្ត​រក​សារធាតុ​គីមី​ហាមឃាត់​លើ​ផលិតផល ពពុះសណ្តែក ស្ករត្នោត សរុប​បាន​ចំនួន ០៧​គំរូ ផងដែរ​។ ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រកឃើញ​ផលិតផល ស្ករត្នោត ១ គំរូ ដែលមាន​ផ្ទុក​សារធាតុ​ម្សៅ​ស (Sodium Hydrosulfite) ចំនួន ១៤​គីឡូក្រាម ។

ជាមួយគ្នា​នោះ​មន្ត្រី​ជំនាញ បាន​រកឃើញ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ សរុប​ចំនួន ២៣៥.៥ គីឡូក្រាម បន្ថែមទៀត​ផងដែរ​។ មន្ត្រី​ជំនាញ បានធ្វើ​កំណត់ហេតុ​ដកហូត​ផលិតផល​ទាំងនោះ មក​រក្សាទុក​ដើម្បី​ដុត​កម្ទេចចោល​នាពេល​ក្រោយ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close