លោក​ត្រាំ​បន្តសកម្មភាព​ឃោសនាបោះឆ្នោត​ក្រោយ​ជាសះស្បើយ​ពី​កូ​វីដ​១៩

​ការបោះឆ្នោត​អាមេរិក កាន់តែ​ខិតជិត បេក្ខភាព​តាំង​ពីររូប​កំពុងតែ​ខិតខំ ស្វែងរក​ការគាំទ្រ​ពី​ពលរដ្ឋ​សម្រាប់​ការបោះឆ្នោត​នា​ថ្ងៃទី ៣​ខែវិច្ឆិកា​ខាងមុខ​។ លោក​ត្រាំ​បាន​ខកខាន​ក្រោយពេល​ឆ្លង​កូ​វីដ​១៩ ប៉ុន្តែ​ពេលនេះ​បាន​បន្តសកម្មភាព​ជាថ្មី ក្រោយពេល គ្រូពេទ្យ​ប្រកាស​អវិជ្ជមាន​កូ​វីដ​១៩ ។​

​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ លោក Sean Conley កាលពី​ថ្ងៃទី ១២​ខែតុលា បានប្រកាសថា ប្រធានាធិបតី បានធ្វើ​តេស្ត​ជា​ច្រើ​លើក​មកហើយ ដោយមាន​លទ្ធផល អវិជ្ជមាន កូ​វីដ​១៩ ហើយ​លោក​ក៏​មិនអាច​ចម្លងជំងឺ​ទៅ​អ្នកផ្សេង​បានឡើយ​។​

​តាម​ឯកសារ របស់​មជ្ឈមណ្ឌល គ្រប់គ្រង​និង​បង្កា​ជំងឺឆ្លង​(CDC) របស់​អាមេរិក បាន​ឲ្យ​ដឹងថា ក្រុមគ្រូពេទ្យ​ព្យាបាល ប្រ​ធា​នាំ​ធិបតី​ដូ​ណា​ល់ ត្រាំ បាន​បញ្ចា​ក់ថា លោក​ត្រាំ មិនអាច​ចម្លង​កូ​វីដ​១៩ ដល់​អ្នកផ្សេង​ឡើយ​។ នៅពេលនេះ លោក​ត្រាំ ក៏បាន​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនាបោះឆ្នោត ជា​បន្តទៀត ។ លោក​ត្រាំ​ចាប់ផ្តើម ពិធី​ឃោសនា​នៅក្នុង​ទីក្រុង Sanford ក្នុង​រដ្ឋ Florida ។ នេះ​ជា​សកម្មភាព​ឃោសនាបោះឆ្នោត លើកដំបូង របស់លោក​ត្រាំ​ចាប់តាំងពី​ថ្ងៃទី ២​ខែតុលា ពេល​គ្រូពេទ្យ​ប្រកាសថា លោក​វិជ្ជមាន​កូ​វីដ​១៩ ។​

​តាម​គម្រោង លោក​ត្រាំ និង ក្រុមការងារ​ឃោសនាបោះឆ្នោត​របស់លោក​ត្រាំ នឹង​រៀបចំ​សកម្មភាព​ឃោសនា​នៅក្នុង​រដ្ឋ Pennsylvania, Iowa និង North Carolina…​។ លោក​ត្រាំ​បាន​ខិតខំ​ស្វែងរក​ការគាំទ្រ ខណៈ​ការបោះឆ្នោត​នៅសល់តែ​ត​៣​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​។​

​ការ​ស្ទង​មតិ នាពេល​កន្លងមក បង្ហាញ​ឲ្យ​ឃើញថា បេក្ខភាព ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ លោក​ចូល​បៃ​ឌិន បាន​នាំមុខ​លោក​ត្រាំ​ជាច្រើន​ព​ន្ទុះ ជាហេតុ​ធ្វើ​ឲ្យ​លោក​ត្រាំ ខិតខំ​ស្វែងរក​ចំណុចខ្សោយ​របស់​គូប្រជែង​ដើម្បី​វាយប្រហារ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close