ខេត្តបន្ទាយមានជ័យ៖ ទឹកហូរកាត់លើ ១០០០ម៉ែត្រ លើផ្លូវជាតិលេខ៥ ត្រង់ភូមិព្រែកល្ពៅ ឃុំបត់ត្រង់ ដល់ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា
ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជូនដំណឹង ដោយបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកជំនន់ស្រុងមកបង្ករឲ្យកំណាត់ផ្លូវជាតិលេខ៥ ត្រង់ទីតាំងភូមិព្រែកល្ពៅ ឃុំបត់ត្រង់ ដល់មុខសួនស្ព័រ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ត្រូវបានទឹកហូរកាត់លើផ្លូវ ប្រវែង១០០០ម៉ែត្រ។
រដ្ឋបាលខេត្ត សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត នៅពេលធ្វើដំណើរឆ្លងកាត់ត្រង់ចំណុចខាងលើ បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចកងកម្លាំងឱ្យបានទាន់ពេលវេលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។