ក្រុងច្បារមនទាំងមូល នឹងជន់លិច នៅម៉ោង៤រសៀលនេះ
ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានថ្លែងថា នៅរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ គឺនៅម៉ោង៤រសៀលនេះ ក្រុងច្បារមនទាំងមូល នឹងជន់លិចខ្លាំង និងមួយចំណែក នៅស្រុកសំរោងទង។
នេះបើតាម ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសតាមរយៈ Facebook ជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅភូមិរលោង ភូមិព្រៃស្លឹក ភូមិកាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មី ភូមិក្រវៀន ភូមិព្រៃបេង ភូមិតាំងក្រូច ភូមិសំពៅ ក្នុងក្រុងច្បារមនទាំងមូល និងស្រុកសំរោងទងមួយចំណែក ត្រូវរើសម្ភារផ្សេងៗនៅក្នុងផ្ទះ ចេញទៅរកទីទួលសុវត្ថិភាពជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។