រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចុះ​សិក្សា​ស្វែងយល់​ពី​ការងារ​អភិវឌ្ឍន៍ នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​

​ខេត្តសៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អមដំណើរ​ដោយ​ឯកឧត្តម​រដ្ឋលេខាធិកា​រ និង​សហការី​មួយចំនួនទៀត អញ្ជើញ​ចុះ​សិក្សា​ស្វែងយល់​ពី​ការងារ​រៀបចំ​អភិវឌ្ឍន៍​នានា​នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត​។​

​ក្នុងនោះ​ឯកឧត្ដម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​សម្ដែង​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​របស់​ឯកឧត្ដម​រដ្ឋ​មន្ត្រី​និង​សហការី ព្រមទាំង​បាន​រាយការណ៍​ពី​ការងារ​ផ្សេងៗ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​នឹង​កំពុង​រៀបចំ​កែលម្អ​សោភ័ណភាព​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​ដូចជា ការរៀបចំ​ដាំ​ដើមឈើ ការរៀបចំ​ផ្លូវ​និង​ប្រព័ន្ធ​បង្ហូរទឹក ការរៀបចំ​បរិស្ថាន​ជុំវិញ​ត្រពាំង​សេស ការរៀបចំ​ចំណតរថយន្ត​និង​តូប​លក់ដូរ និង​កិច្ចការងារ​ផ្សេងៗ​ទៀត​ក្នុងន័យ​ធ្វើឱ្យ​តំបន់​នេះ​មាន​ភាព​ទាក់ទាញ មាន​របៀបរៀបរយ និង​ស័ក្ដិ​សមជា​សម្បត្តិ​បេតិកភណ្ឌ​របស់​មនុស្សជាតិ​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ខៀវ កាញារិទ្ធ បាន​សម្ដែង​អារម្មណ៍​រីករាយ និង​គាំទ្រ​ទៅនឹង​សមិទ្ធផល​ដែល​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​រំពឹងថា ការរៀបចំ​នេះ​នឹង​ក្លាយជា​ប្រយោជន៍​ដ៏​ធំ​របស់​ជាតិ​នាពេលខាងមុខ​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​បន្តធ្វើ​កិច្ចការ​ទាំងនេះ​បន្ថែមទៀត ដើម្បី​ជា​ប្រយោជន៍ និង​មុខមាត់​របស់​ប្រទេសជាតិ ពិសេស​ទាក់ទាញ​ភ្ញៀវទេសចរ​មកកាន់​រម​ណី​យ​ដ្ឋា​ន​អង្គរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close