ព័ត៌មាន​សុខភាព​តាមពិត​ចេះតែ​ឈឺក្បាល​នៅពេល​ព្រឹក មកពី​មូលហេតុ​ទាំងនេះ​សោះ​

​គ្មាន​អ្វីដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ខ្លួន​ជាង​ការ​ងើប​ក្បាល​ពី​កន្ទេល​ហើយ​ឈឺក្បាល​ខ្ទ​ក់ៗ​នោះទេ​។ ក្រោយពី​ឈឺក្បាល​នៅពេល​ព្រឹក​បែបនេះ រឿង​ដំបូង​គេ​ដែល​អ្នក​បានគិត​នោះ គឺ​ដោយសារតែ​ពួក ភួយ ខ្នើយ មិន​ស្អាត​ហើយ​ទើប​ធ្វើ​ឲ្យ​មាន​បញ្ហា​បែបនេះ​។ ប៉ុន្តែ​មានរឿង​ច្រើន​ទៀត​ដែល​នាំ​ឲ្យ​អ្នក​ឈឺក្បាល​នៅពេល​ព្រឹក​នេះ ដែល​អ្នក​គួរតែ​ស្វែងយល់​អំពី​វា​ផង​។​

​គេង​ច្រើនពេក​
​មែនហើយ ពេលវេលា​គេង​ដែល​អ្នកត្រូវការ​ក្នុង​មួយថ្ងៃ​នោះ​គឺ ៧ ទៅ​៨​ម៉ោង ប៉ុន្តែ ការ​គេង​ច្រើនជាង ៩​ម៉ោង អាចធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ពី​គេង​មក​ឈឺក្បាល​តែម្តង​។ ការ​គេង​ជ្រុល​អាច​បន្ថយ​កម្រិត​អ័រម៉ូន Serotonin ក្នុង​ខួរក្បាល ដែល​វា​អាច​បន្ថយ​លំហូរ​ឈាម​ទៅ​ខួរក្បាល និង​បង្ក​ការឈឺ​ក្បាល​តែម្តង​។​

​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​
​វា​ជា​រឿង​មួយ​ធម្មតា​ទៅហើយ​ដែលថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​នៅពេល​យប់​អាច​នាំ​ឲ្យ​ឈឺក្បាល​នៅពេល​ព្រឹក​។ ទោះបីជា​ញ៉ាំ​តិចតួច​ក៏​អាចធ្វើ​ឲ្យ​អ្នក​ខ្សោះ​ជាតិ​ទឹក បន្ថយ​លំហូរ​ឈាម​ទៅ​ខួរក្បាល និង​បង្ក​ការឈឺ​ក្បាល​បានដែរ​។​

​គេង​តិចពេក​
​នៅពេល​អ្នក​គេង​មិនបាន​គ្រប់គ្រាន់ អ័រម៉ូន​ក្នុង​ខ្លួន​អាច​នឹងធ្វើ​ការខុស​ប្រក្រតី​ដែលជា​ហេតុ​នាំ​ឲ្យ​ចង្វាក់បេះដូង​កើនឡើង លើស​សម្ពាធ​ឈាម និង​ឈឺក្បាល​។ ចូរ​ចាំ​ថា រាងកាយ​ត្រូវការ​គេង ៧ ទៅ​៨​ម៉ោង​ទើប​ធ្វើការ​បាន​ធម្មតា​។​

​អ្នក​កំពុងតែ​បាក់​ទឹកចិត្ត​
​ការឈឺ​ក្បាល​ដោយសារ​ការបាក់​ទឹកចិត្ត​អាច​កើតឡើង​គ្រប់ពេលវេលា ប៉ុន្តែ​វា​ក៏​កើតឡើង​ជាពិសេស​នៅពេល​ព្រឹក​ដែរ​។ ការបាក់​ទឹកចិត្ត​អាច​រំខាន​ដល់​ការ​គេង គេង​តិច និង គេង​កាន់តែច្រើន ដែល​វា​សុទ្ធសឹងតែ​ធ្វើ​ឲ្យ​ឈឺក្បាល​នៅពេល​ព្រឹក​បាន​ទាំងអស់​។​

​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​
​នៅពេល​អ្នក​ញ៉ាំ​កាហ្វេ​ច្រើន និង​មិនបាន​គេង​គ្រប់គ្រាន់ អ្នក​ពិតជា​ភ្ញាក់​ពី​គេង​មក​ឈឺក្បាល​ខ្ទ​កៗ​ជាមិនខាន​។ អ្នក​ទំនងជា​អាច​ឈឺក្បាល​ដោយសារ​ជាតិ​កាហ្វេ​អ៊ី​ន​បើសិនជា​អ្នកជា​មនុស្ស​ញ៉ាំ​កាហ្វេ​ច្រើនៗ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close