ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលយោធាចារ្យជំនាន់ទី២
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក
កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលយោធាចារ្យជំនាន់ទី២ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែនភ្នំធំម្រះព្រៅ កងពលតូចលេខ៧០ ក្នុងខេត្តកំពងស្ពឺ។
ក្នុងពិធីនេះដែរ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជាមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ និងមេបញ្ជាការតាមបណ្តាយោធភូមិភាគ ព្រមទាំងមេបញ្ជាការទ័ពជំនាញ និងនាយទាហាន ពលទាហានជាច្រើនរូបទៀត។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងហ្វឹកហ្វឺនរៀនសូត្រ
របស់យោធាចារ្យទាំងអស់រហូតបានបញ្ចប់វគ្គនាថ្ងៃនេះ ដែលជាធនធានមនុស្សក្នុងកងយោពលខេមរភូមិន្ទមិនអាចខ្វះបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។