ទោះមានគ្រោះទឹកជំនន់! ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្ត សម្លាប់មនុស្សអស់ ៨នាក់ទៀត កាលពីម្សិលមិញ
ភ្នំពេញ៖ បើទោះបីកម្ពុជា កំពុងទទួលរងនូវគ្រោះទឹកជំនន់យ៉ាងណាក្តី! ករណីរណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើង ដែលបណ្តាលឲ្យមានមនុស្សចំនួន ៨នាក់ បានស្លាប់ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ម្សិលមិល។
យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់, របួសស្រាល៣នាក់ និងរបួសធ្ងន់៥នាក់។
របាយការណ៍បញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្តាំ កត្តាអាកាសធាតុ និងមិនគោរពសិទ្ធិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។