ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាង ១ម៉ឺនដុល្លារ សម្រាប់ជួយពលរដ្ឋរងគ្រោះមហន្តរាយផ្សេងៗ
ខេត្តព្រះសីហនុ៖ នៅព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជូនដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗដូចជា ទឹកជំនន់ ខ្យល់ព្យុះ ភ្លើងឆេះផ្ទះ បាក់រលំអាគារ -ល-។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា លោក លោកស្រី ដែលបានចូលរួមចំណែកផ្តល់សម្ភារៈផ្សេងៗ ដូចជាថវិកាមួយចំនួន ដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ពីសប្បុរសជនមាន ដូចជា៖ លោកស្រី គ្រីណាវឿន ម្ចាស់តូប៨៨៨ ឆ្នេរអូរឈើទាលបានឧបត្ថមថវិកាចំនួន ៥,០០០ដុល្លា, លោកឧកញ៉ា ខូវ ប៉ោស៊ាង និងលោកជំទាវ បានឧបត្ថម្ភមីចំនួន ១០០កេះធំ, លោកឧកញ៉ា គិត ប៊ុន និង លោកជំទាវ បានឧបត្ថម្ភមីចំនួន ៥០កេះធំ, លោកឧកញ៉ា គុយ ណាត បាទឧបត្ថម្ភថវិកាចំនួន ២,៥០០ដុល្លារ, ឯកឧត្តម តុល លន (បុរីលនស៊ីធី) ឧបត្ថម្ភថវិកាចំនួន ២,០០០ ដុល្លារ, ក្រុមហ៊ុន Cambodia Energy Limited បានឧបត្ថម្ភថវិកាចំនួន ២,០០០ដុល្លារ, សរុបទឹកប្រាក់ទាំងអស់ចំនួន ១១ ៥០០ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។