ស្ថានភាពទឹកជនលិច លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជូនដំណឹងនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ដោយបញ្ជាក់ថា ស្ថានភាពទឹកជំនន់ស្រុងមកបង្ករឲ្យកំណាត់ផ្លូវជាតិលេខ៥ ត្រង់ទីតាំងពីស្ពានខ្ពស់ ដល់រង្វង់មូលយាយជីច្រូតស្រូវ ក្នុងភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ទឹកហូរកាត់លើផ្លូវ។
រដ្ឋបាលខេត្ត សូមអំពាវនាវឲ្យបងប្អូន សូមមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ពេលធ្វើដំណើរឆ្លងកាត់នៅលើកំណាត់ផ្លូវខាងលើ សូមឲ្យមានការប្រុងប្រយ័ត្នផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។