រដ្ឋបាលខេត្តតាកែវ ផ្អាកមិនឱ្យរថយន្តធុនធ្ងន់ ធ្វើរាចរណ៍លើផ្លូវជាតិលេខ២ និងលេខ៣ ជាបណ្តោះអាសន្ន
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសផ្អាកមិនឱ្យរថយន្តដឹកទំនិញធុនធ្ងន់ ធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ជាបណ្តោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តតាកែ វដោយសារទឹកជំនន់។
តាមសេចក្តីប្រកាសនោះ បញ្ជាក់ថា ចំពោះផ្លូវជាតិលេខ២ ចាប់ពី KM លេខ៣១+00 ដល់ KM លេខ៧៥+000 (ពីររង្វង់អូចំបក់ ដល់កំពង់ដង្កោព្រំប្រទល់ ខេត្តកណ្តាល)។ ចំពោះផ្លូវជាតិលេខ៣ (ចាប់ពីអង្គតាសោម ដល់គីឡូម៉ែត្រ ៣៦+00 ព្រំប្រទល់ខេត្តកណ្តាល)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។