នាយករដ្ឋមន្ត្រីជប៉ុនថ្មី សម្រេចទៅវៀតណាម ជាប្រទេសដំបូងដែលទៅទស្សនកិច្ច
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា ប្រហែលជានឹងពិភាក្សាអំពីបញ្ហាជំងឺកូវីដ១៩ អាស៊ាន និងសមុទ្រចិនខាងត្បូង ក្នុងដំណើរទស្សនកិច្ចទៅប្រទេសវៀតណាម នាខែតុលានេះ នេះបើតាមអ្នកជំនាញ ចេញផ្សាយដោយសារព័ត៌មានវៀតណាម vnexpress។
លោក ស៊ូហ្គា ក្នុងវ័យ៧១ឆ្នាំ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន កាលពីខែកញ្ញា ជំនួសតំណែងលោកស៊ីនសូ អាបេ ដែលបានចុះចេញតំណែង ដោយសារតែបញ្ហាសុខភាព។ លោកស៊ូហ្គាក៏បញ្ជាក់កាលពីថ្ងៃអង្គារ៍ថា លោកនឹងធ្វើដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងចាប់តាំងពីលោកបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយបន្ទាប់ពីវៀតណាម លោកនឹងបន្តដំណើរទៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៨ ដល់ ២១ តុលា ។
លោក Nguyen Quoc Cuong អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំជប៉ុនបានលើកឡើងថា «ការសម្រេចចិត្តរបស់លោកស៊ូហ្គាទៅទស្សនកិច្ចផ្លូវការនៅវៀតណាម និងបន្ទាប់មក ឥណ្ឌូនេស៊ីនេះ គឺក្នុងគោលបំណងពីរសំខាន់ ក្នុងនោះ មានដូចជាការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយវៀតណាម ក្នុងបរិបទកូវីដ១៩ និង ជជែកពីកិច្ចការអាស៊ានដែរ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។