ចាប់ខ្លួន​មនុស្ស ៤​នាក់ ករណី​លួច​កាត់​ខ្សែភ្លើង នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ ជនសង្ស័យ​ចំនួន ៤​នាក់ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមហ៊ុន​ស៊ី​ណូ​ត្រេ​ត​ហ្វូ​ល (​រោងចក្រ​ប្រេងកាត​) ស្ថិតក្នុង​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ករណី​លួច​កាត់​ខ្សែភ្លើង​។​

​ជនសង្ស័យ​ទាំង​៣​នាក់​នោះ មានឈ្មោះ សាត និ​ត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​,​ឈ្មោះ បេ ភក្តី ហៅ​អា​តុញ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ឈ្មោះ បេ ឃឿន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ និង​ឈ្មោះ បេ ឆុង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​។ រីឯ​២​នាក់​ទៀត ឈ្មោះ ឈឿន រតនា ហៅ​អាកា​ឌុ​ត និង​ឈ្មោះ ខន ពន្លក ហៅ​ខ្លឹង បាន​រត់​គេចខ្លួនបាត់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close