ជាការពិតឬ ដែលលោកត្រាំ ថានឹងចាកចេញពីអាមេរិក បើចាញ់ឆ្នោតបេក្ខភាពអន់បំផុតក្នុងប្រវត្តិសាស្ត្រ
ការប្រើប្រាស់សំដីធ្ងន់ៗវាយប្រហារគ្នា ក្នុងពេលឃោសនាបោះឆ្នោត រវាងបេក្ខភាពប្រធានាធិបតី ដូណាល់ត្រាំ និង ចូបៃឌិន បានកើតឡើង ជាហូរហែរ ដោយពេលនេះ ប្រធានាធិបតីអាមេរិកបាននិយាយថា លោកនឹងចាកចេញពីទឹកអាមេរិកបើលោកចាញ់ក្នុងការបោះឆ្នោតនាថ្ងៃទិ៣ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រ នៅទីក្រុង Macon រដ្ឋ Georgia ប្រធានាធិបីដូណាល់ត្រាំ បានវាយប្រហារទៅលើ គូប្រជែងរបស់លោក មកពីគណបក្សប្រជាធិបតេយ្យថា ជាបេក្ខភាពប្រធានាធិបតីអន់បំផុតក្នុងប្រវត្តិសាស្ត្រ ។ ទន្ទឹមនឹងនោះលោកត្រាំក៏បាននិយាយ លេងសើចថា បើចាញ់ឆ្នោតលោកនឹងចាកចេញពីអាមេរិក។
លោកត្រាំបានបានបញ្ជាក់ថា« ខ្ញុំមិនគួនិយាយលេងសើចនោះឡើយ តើអស់លោកមានដឹងអ្វីទេ? ខ្ញុំត្រូវប្រកួតប្រជែងជាមួយបេក្ខភាពប្រធានាធិបតី ដែលអន់បំផុតក្នុងប្រវត្តិសាស្ត្រនយោបាយ ទាំងនោះគឺចា សម្ពាធយ៉ាងខ្លាំងសម្រាប់ខ្ញុំ។ លោកអ្នកអាចស្រមៃឃើញថាបើខ្ញុំចាញ់ ជីវិតរបស់ខ្ញុំនឹងធ្វើអ្វី ? ខ្ញុំត្រូវនិយាយថា ខ្ញុំបានចាញ់ បេក្ខភាពអន់បំផុតក្នុងប្រត្តិសាស្ត្រអាមេរិកឬ? ខ្ញុំនិងមិនមានអារម្មណ៍ ល្អបន្តិចណាឡើយ ខ្ញុំអាចនិងចាកចេញពីប្រទេស ក៏មិនដឹង»។ កាលពីឆ្នាំ២០១៦ ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានឡើងឡើងថា បើលោកបាត់បង់ ការជ្រើសរើសពីគណបក្សសាធារណៈ នោះលោកនិងមិនបង្ហាញខ្លយននៅទីសាធារណៈនោះលើយ។
មកដល់ថ្ងៃទី១៨ខែតុលានោះ ការបោះឆ្នោតអាមេរិក នៅសល់តែកន្លះខែទៀតប៉ុណ្ណោះ ប៉ុន្តែមានពលរដ្ឋអាមេរិកជាង២២លាននាក់ហើយបានទៅបោះឆ្នោតមុនពេលកំណត់។ ចំណែកលទ្ធផលស្ទង់មតិវិញ បេក្ខភាពប្រធានាធិបតី ចូបៃឌិន ទទួលបានការគាំទ្រខ្ពស់ ពីពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។