ឯកឧត្តម ជាវ តាយ ចុះពិនិត្យស្ថានភាពទឹកតាមដងព្រែកកំពង់បាយ
ខេត្តកំពត៖ គិតមកត្រឹមថ្ងៃ១៩ តុលា នេះ ស្ថានភាពទឹកនៅព្រែកកំពង់បាយ ក្នុងក្រុងកំពត មិនមានការគំរាមកំហែងពីជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ក្រុងកំពតទេ។ កាលពីចុងសប្តាហ៍នេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកងកម្លាំង មន្ទីរ អង្គភាពពាក់ព័ន្ធ អជ្ញាធរក្រុងកំពត ស្រុកទឹកឈូ អញ្ជើញពិនិត្យស្ថានភាពទឹកតាមដងព្រែកកំពង់បាយ ដែលស្ថិតក្នុងភូមិសាស្ត្រក្រុងកំពត និងស្រុកទឹកឈូ និងអញ្ជើញពិនិត្យស្ពានដែកនៅក្នុងភូមិដណ្តូងជីម៉ឺន ឃុំកំពង់ក្រែង ស្រុកទឹកឈូ ដែលមានសភាពចាស់ទ្រុឌទ្រោម។
ជាមួយគ្នា ឯកឧត្តម បានណែនាំដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត សហការជាមួយស្រុកទឹកឈូ ធ្វើការជួសជុលឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ រួមនិងការរៀបចំដាក់អំពូលភ្លើងសូឡាបំភ្លឺពេលយប់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។