អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បន្ត​យក​ស្បៀង​សង្គ្រោះបន្ទាន់ ផ្តល់ជូន​៤ ០០០​គ្រួសារ រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​មង្គល​បូរី​

ខេត្តបន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​មានការ​ចូលរួម​ពី​ជាមួយ​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា ,​តារាចម្រៀង លោក ព្រាប សុវត្ថិ ,​លោក ខេ​ម ព្រមទាំង​ក្រុមការងារ បាន​ចុះ​លុយ​ទឹក​នាំយក​អំណោយ​ជា​ស្បៀង​សង្គ្រោះបន្ទាន់ ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់​ដែល​មិនបាន​ឡើង​មកលើ​ទីទួល​សុវត្ថិភាព នៅ​ស្រុក​មង្គល​បូរី ក្នុងភូមិ​ព្រេ​ករពៅ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ចំនួន​២៣០ គ្រួសារ មាន​អង្ករ ២០​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ។​

​សូមបញ្ជាក់ថា ក្នុង​ថ្ងៃទី​១៩ តុលា​នេះដែរ គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​បែងចែក​ក្រុមការងារ​ខេត្ត ស្រុក និង​យុវជន ចំនួន ៥ ក្រុម បាន​បន្ត​យុទ្ធនា​ការចុះ​នាំយក​ស្បៀង​សង្គ្រោះបន្ទាន់ ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់ជូន​គ្រួសារ​ដែល​រងគ្រោះ​ទឹកជំនន់ ហើយ​មិនបាន​ឡើងមក​កាន់​ទីទួល​សុវត្ថិភាព ប្រមាណ ៤០០០ គ្រួសារ ទាំង​០៦ ឃុំ​ក្នុងស្រុក​មង្គល​បូរី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close