កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​, ក្រសួង សូម​ឲ្យ​ពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២១-២៧ ខែតុលា ឆ្នាំ​២០២០​។​

​ក្រសួង បាន​បញ្ជាក់ថា យោងតាម​ស្ថានភាព​បម្រែបម្រួល​ជាក់ស្តែង​នៃ​អាកាសធាតុ បង្ហាញ​ឲ្យ​ឃើញថា កម្ពុជា​យើង​បាន​កំពុង​នឹង​បន្ត​ទទួល​នូវ​ខ្យល់មូសុង​និរតី ដែលមាន​កម្រិត​មធ្យម ប្រព័ន្ធ​សម្ពាធ​ទាប​នៅ​បន្ត​អូស​ន្លា​យ​កាត់​ពីលើ​។
​ទន្ទឹម​នោះ​នៅក្នុង​មហាសមុទ្រ ស្ថិតនៅ​ខាងកើត​ប្រទេស​ហ្វីលីពីន នឹង​អាចមាន​ការកកើតឡើង​នូវ​ព្យុះ​ទី​១៧ ឈ្មោះ សូ​ដែល (Saudel) ដែល​តាមរយៈ​ការ​ព្យាករ​ជា​លក្ខណៈ​តំបន់ បង្ហាញ​ឲ្យ​ឃើញថា ព្យុះ​នេះ​ធ្វើដំណើរ​ចូល​ភាគ​ខាងជើង​វៀតណាម ត្រង់ចំណុច​ខេត្ត​វិញ ក្នុងអំឡុង​ថ្ងៃទី​២៥-២៦ ខែតុលា​។ ព្យុះ​នេះ​អាចមាន​ឥទ្ធិពល​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ នៃ​ភាគ​ឦ​សាន្ត​ប្រទេស​កម្ពុជា​។​

​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ​៖
១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី​២២-២៤ អង្សា​សេ​។​
* សីតុណ្ហភាព​អតិបរិមា មាន​ពី ២៩-៣១ អង្សា​សេ​។​
​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​មធ្យម​។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦ​សាន្ត​៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី​២១-២៣​អង្សា​សេ​។​
* សីតុណ្ហភាព​អតិបរមា មាន​ពី​២៨-៣០ អង្សា​សេ​។​
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​មធ្យម​។​

៣៖​តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី​២១-២៣​អង្សា​សេ​។​
* សីតុណ្ហភាព​អតិបរមា មាន​ពី​២៨-៣០ អង្សា​សេ​។​
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​បង្គួរ​។​

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​បន្ត​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​។ ទន្ទឹម​នោះ នៅ​ថ្ងៃទី​២៤-២៨ ខែតុលា ឆ្នាំ​២០២០ អាចមាន​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close