RADIAN CLINIC មន្ទីរសំរាកព្យាបាលដំបូងនៅកម្ពុជា ព្យាបាលជនក្រីក្រដោយឥតគិតថ្លៃ
មន្ទីរសំរាកព្យាបាល រដ្ឋាយ៉ាន់ (RADIAN CLINIC) ជាមន្ទីរសំរាកព្យាបាលដំបូងបង្អស់ នៅប្រទេសកម្ពុជា ដែលផ្ដល់សេវាកម្មព្យាបាលជំងឺ សម្រាប់ប្រជាជនក្រីក្រនៅកម្ពុជា ដោយមិនយកថ្លៃសេវាព្យាបាល។
មន្ទីរសំរាកព្យាបាលនេះ ត្រូវបានបង្កើតឡើងដោយមានការសហការគ្នារវាង លោកវេជ្ជបណ្ឌិត Anuras Kumar Sinha មកពីទីក្រុង London ចក្រភពអង់គ្លេស ជាមួយលោកវេជ្ជបណ្ឌិត ភី រដ្ឋាយ៉ាន់ (Dr.Phy Radian) ក្នុងបំណងដើម្បីជួយដល់ប្រជាជនទីទាល់ក្រីក្រលំបាក ដែលគ្មានលទ្ធភាពក្នុងការបង់ថ្លៃសេវាព្យាបាលជំងឺ។
លើសពីនេះ មន្ទីរសម្រាកព្យាបាលមួយនេះត្រូវបានគេចាត់ទុកថា ជាមន្ទីរសម្រាកព្យាបាលដំបូងគេដែលគិតពីបញ្ហាសង្គម ដោយមិនយកប្រាក់ពីអ្នកជំងឺក្រីក្រក្នុងប្រទេសកម្ពុជា ដែលជាទង្វើដ៏ល្អសម្រាប់សង្គមជាតិ និងប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា មន្ទីរសម្រាកព្យាបាល រដ្ឋាយ៉ាន់ មានវេជ្ជបណ្ឌិត និងគ្រូពេទ្យមើលថែអ្នកជំងឺប្រកបដោយ សីលធម៌ និងបទពិសោធន៍ ហើយក៏មានសេវាកម្មទទួលពិនិត្យឈាម វិភាគមេរោគក្នុងរាង្គកាយដោយម៉ាស៊ីនស្វ័យប្រវត្តិជាបច្ចេកទេសចុងក្រោយ។
មិនតែប៉ុណ្ណោះ មន្ទីរសម្រាកព្យាបាលនេះ មានទទួលពិនិត្យ និងព្យាបាលជំងឺជាច្រើនប្រភេទដូចជា ជំនាញផ្នែកជំងឺកុមារ ជំងឺទូទៅមនុស្សចាស់ ជំងឺសើស្បែក ជំនាញរោគស្ត្រី និងសម្ភព ផ្នែកវះកាត់តូច ចាក់ថ្នាំបង្ការជំងឺសំរាប់កុមារ និង មនុស្សចាស់ សុខភាពរាង្គកាយទូទៅ និងមានម៉ាស៊ីនពិនិត្យផ្ទៃពោះ វិភាគមេរោគក្នុងគ្រាប់ឈាមជាង ១០០មុខ ព្រមជាមួយសេវាបញ្ជូនអ្នកជំងឺ ទៅព្យាបាលនៅបរទេស ពិសេសទីក្រុង London ចក្រភពអង់គ្លេសផងដែរ។
មន្ទីរសំរាកព្យាបាល រដ្ឋាយ៉ាន់ (RADIAN CLINIC) មានទីតាំងនៅ សង្កាត់វាលវង់ ខណ្ឌ7មករា រាជធានី ភ្នំពេញ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់លេខទូរស័ព្ទ 023 215 507៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។