ម្សិលមិញ! គ្រោះទឹកជំនន់ សម្លាប់មនុស្ស ១១នាក់ទៀត
ភ្នំពេញ៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន ១១នាក់ទៀត បានលង់ទឹកស្លាប់នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ ខណៈរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តជាប់ព្រំដែនថៃ កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។
បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្នុងចំណោមពលរដ្ឋ ១១នាក់ ដែលស្លាប់ដោយលង់ទឹកនោះ មាននៅខេត្តបាត់ដំបង៥នាក់, ព្រៃវែង២នាក់ (លង់ទឹកស្រះ), ស្វាយរៀងម្នាក់, ពោធិ៍សាត់២នាក់ និងបន្ទាយមានជ័យម្នាក់។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ បាននិងកំពុងវាយលុក នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋ-ឯកជនមួយចំនួនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។