រដ្ឋបាលខេត្ត​កំពង់ស្ពឺ បើក​ឲ្យ​ចរាចរណ៍​ឡើងវិញ នូវ​រថយន្ត​ធំ​គ្រប់​ប្រភេទ ឆ្លងកាត់​លើផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​១៤១

​ខេត្តកំពង់ស្ពឺ​៖ រដ្ឋបាលខេត្ត​កំពង់ស្ពឺ បានអនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​ជាធម្មតា​ឡើងវិញ នូវ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ នៅលើ​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​១៤១ ចាប់ពី​វេលា​ម៉ោង​០០ និង​០០​នាទី ឈានចូល​ថ្ងៃទី​២០ តុលា នេះ​តទៅ​។​

​រដ្ឋបាលខេត្ត បញ្ជាក់ទៀតថា ដោយឡែក​ផ្លូវ​លេខ​១៤១ ចាប់ពី​ផ្សារ​ព្រៃ​ផ្តៅ ដល់​ផ្លូវ​ខេត្ត​លេខ​១៣០ ដោយ​ស្ថានភាព​មាន​សភាព​ទ្រុធ​ទ្រោម​ខ្លាំង និង​ដើម្បី​ធានា​ដល់​ការធ្វើ​ចរាចរណ៍​ប្រកបដោយ​សុ​វត្តិភាព រដ្ឋបាលខេត្ត សូម​បន្តធ្វើ​ការផ្អាក​ច​រា​ចរណ៍​ជា​បណ្តោះអាសន្ន​នូវ​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close