រដ្ឋបាលក្រុងប៉ោយប៉ែត ផ្អាកចរាចរណ៍នូវរថយន្តធំគ្រប់ប្រភេទ ឆ្លងកាត់លើផ្លូវជាតិលេខ៥
ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តក្រុងប៉ោយប៉ែត បានជូនដំណឹងដោយផ្អាកការធ្វើចរាចរណ៍នូវរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ ឆ្លងកាត់លើផ្លូវជាតិលេខ៥ ត្រង់ចំណុចអាស្រមលោកយាយម៉ៅ រហូតដល់ផ្លូវបំបែកកូនដំរីទៅស្រុកម៉ាឡៃ និងផ្លូវលំនានា ក្នុងភូមិសាស្ត្រទីប្រជុំជនក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃទី២០ តុលានេះ តទៅ។
រដ្ឋបាលក្រុង បញ្ជាក់ទៀតថា ដោយរងឥទ្ធិពលជំនន់ទឹកភ្លៀងពីប្រទេសថៃ បានធ្វើឲ្យកំរិតទឹកកើនឡើងជាគំហុក បណ្តាលឲ្យលិចលំនៅឋានប្រជាពលរដ្ឋក្នុងភូមិមួយចំនួន ដែលនៅជាប់តាមបណ្តោយអូរព្រំដែនកម្ពុជា-ថៃ រួចច្រាលមកលិចកំណាត់ផ្លូវជាតិលេខ៥ និងទីប្រជុំជនក្នុងក្រុងប៉ោយប៉ែតផងដែរ។
ដើម្បីការពារសុវត្តិភាព និងជៀសវាងការខូចខាតធ្ងន់ធ្ងរ រដ្ឋបាលក្រុង សូមធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននូវរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចអាស្រមលោកយាយម៉ៅ រហូតដល់ផ្លូវបំបែកកូនដំរី ទៅស្រុកម៉ាឡៃ និងផ្លូវក្នុងទីប្រជុំជនក្រុង ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់ទឹកស្រកទៅវិញអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។