អាជ្ញាធរជាតិអប្សរា បញ្ជាក់ពីស្ថានភាពទឹក ក្នុងរមណីយដ្ឋានអង្គរ
ខេត្តសៀមរាប៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរ ចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី អ្នកជំនាញផ្នែកគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបង្វែរទឹកទាំងនោះឱ្យធ្លាក់បន្តចុះទៅផ្នែកខាងក្រោមតាមប្រព័ន្ធធារាសាស្ត្របុរាណដោយពុំឱ្យយមានការជន់លិចក្នុងតំបន់ប្រាសាទនិងក្រុងសៀមរាបឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។