ធនាគារជាតិកម្ពុជា ប្រកាសដាក់ឱ្យដេញថ្លៃប្រាក់ ៥០លានដុល្លារអាមេរិក
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានជូនដំណឹងដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញវត្ថុ និងអាជិវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ ដោយបញ្ជាក់ថា ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀល នៅលើទីផ្សារ ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៥០,០០០,០០០ដុល្លារអាមេរិក ក្នុងសប្តាហ៍នេះ។ ចំពោះ អត្រាដេញថ្លៃអប្បបរមានឹងត្រូវប្រកាសនាពេលព្រឹកនៃថ្ងៃដេញថ្លៃជាក់ស្តែង។
ធនាគារ សូមឲ្យគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអសស់ជ្រាប និងត្រៀមលក្ខណៈចូលរួមការដេញថ្លៃតាមកាលបរិច្ឆេទខាងលើតាមការគួរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។