ចាប់ខ្លួនចោរលួចម៉ូតូដ៏សកម្ម ២នាក់ នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនបានពាក់ព័ន្ធករណីលួចម៉ូតូ កាលពីល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ឈ្មោះ ឆេង លាក់ ហៅ ម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ ទ្រី លេត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកឡាន មានទីលំនៅភូមិរាម ស្រុកព្រៃនប់។
ប្រភពថា ជនសង្ស័យខាងលើ បានប្រព្រឹត្តសកម្មភាពលួចកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ខណៈម្ចាស់ម៉ូតូចតទុកនៅកន្លែងធ្វើការ នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ ចំណែកវត្ថុតាងចាប់បាន ម៉ូតូ២គ្រឿង (ផលនៃអំពើលួច)។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កំពុងបន្តតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។