ចាប​កន្លង់ ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​ទីក្រុង និង​ជនបទ​

ចាប​កន្លង់ Olive-backed Sunbird ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​ទីក្រុង និង​ជនបទ ហើយ​យ​មាន​វត្ត​ពេញ​មួយឆ្នាំ​។ បក្សី​ចាប​កន្លង់ មាន​ទំហំ ១១.៥​សង់ទីម៉ែត្រ ចំពោះ​បក្សី​ឈ្មោល ខ្នង​មាន​ពណ៌​បៃតងខ្ចី​រលោង ថ្ងាស បំពង់ក​និង​ទ្រូង​មាន ពោះ​និង​គូថ​ពណ៌​លឿង និង​ក្រោម​កន្ទុយ​ពណ៌​ស ហើយ​នៅ​រដូវ​បន្ត​ពូជ ផ្នែក​បំពង់ក​ពណ៌​ខៀវចាស់​។

​ចំណែកឯ​បក្សី​ញី​វិញ ផ្នែក​ពោះ​ពណ៌​លឿង និង​ខាងក្រោម​កន្ទុយ​ពណ៌​ស​។ បក្សី​ប្រភេទ​នេះ​រស់​នៅតាម​ល្បោះ តំបន់​វាល សួនច្បារ តំបន់កសិកម្ម ព្រៃកោងកាង តាម​ព្រៃ​គុម្ពោត និង​ឆ្នេរសមុទ្រ ហើយ​ស៊ី​លំអងផ្កា​ជា​អាហារ​។ ការបន្ត​ពូជ​បក្សី​នេះ ចាប់ពី​ខែធ្នូ​រហូតដល់​ខែកញ្ញា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close