ធនាគារជាតិ ស្នើឲ្យគ្រឹះស្ថានធនាគារ អនុគ្រោះចំពោះអ្នកខ្ចីប្រាក់ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ សូមថ្លែងការសសើរចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានចូលរួមសហការអនុវត្តយ៉ាងល្អ ក្នុងការអនុវត្តវិធាននានារបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញ ដូចជា សារាចរណែនាំស្តីពីឥណទានរៀបចំឡើងវិញ ការអនុគ្រោះបន្ធូរ-បន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង\ឬលើកលែងការផាកពិន័យផ្សេងៗ និងការរឹបអូសទ្រព្យបញ្ចាំដោយមិនមានដីកាពីតុលាការជាដើម ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីសម្រាលបន្ទុករបស់អ្នកខ្ទីប្រាក់។
ក្នុងស្ថានភាពដែលខេត្ត ក្រុងមួយចំនួននៃប្រទេសកម្ពុជា ទទួលរងផលប៉ះពាល់ពីគ្រោះទឹកទំនន់ ធនាគារជាតិនៃកម្ពុជា ក៏ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តកិច្ចសហការល្អ ក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាពចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។